1. This site uses cookies. By continuing to use this site, you are agreeing to our use of cookies. Learn More.

អ្នកឈ្នះពីកម្មវិធីតែងកំណាព្យ

Discussion in 'ការប្រកាសផ្សេងៗ និង ស្ថានភាព' started by BraveKH, Mar 31, 2017.

  1. BraveKH
    Offline

    BraveKH Vainglory Developer Super Evil Megacorp

    អ្នកឈ្នះ ៥ រូប នឹងទទួលបាន ២ Epic Mystery Keys សូមចូលអានខ្លឹមសារកំណាព្យរបស់ពួកគាត់ដូចខាងក្រោម ៖

    IGN: CSCC
    ទេីបក្រោកពីដេក នេត្រាសំឡឹង ដៃរាវខំប្រឹង
    រកតែទរស័ព្ទ ស្ទាបលិចស្ទាបកេីត ទេីបតែស្ទាបដឹង
    ដល់បេីកវាមេីល វាអស់ថ្មបាត់!
    មួយថ្ងៃៗ គិតតែខំចុច ដៃកាន់ទូរស័ព្ទ
    រុញចុះរញឡេីង លេងតាំងព្រឹក រហូតបាត់ថ្ងៃ
    វាចង្រៃអី បាត់Rankអស់បាត់!
    លេងពី unrank រហូត hotness
    ចិត្តប្រឹងជំនះ ចង់ VGR
    តែខំយ៉ាងណា ក៏វាមិនប្តូរ
    លេងឡេីងចុះមក ធ្លាក់ដល់Swagger!

    IGN: AlwaysForYou
    ពិភពគុណគ្មានមេត្តា និនចាTaka Koshkaឆ្មាពិឃាត អ្នកលេងកាំបិតGlaive កាំភ្លើងយន្តSawទៀត Phinnតាន់គ្មានប្រៀប Krulកាចឃោឃៅ។
    Grumpjawអ្នកប្រហា Voxខ្លាំងអស្ចារ្យ ប្រមឹកស្រាRingo ទ្រុងមរណៈArdan ភាពងងឹតSamuel មនុស្សយន្តខ្លាំងJoule ដៃគូCeleste។
    មេទ័ពលំពែងLance អ្នកប្រយុទ្ធស្រីGwen នាគភ្លើងSkaarf ដាវទិព្វBlackFeather Kestrelធ្នូររន្ទះ Ozoកងចក្រ Fortressកញ្ជ្រោងព្រៃ។
    គ្រូសិល្ប៍Lyra កាំបិតភ្លោះRona Baronមីស៊ីលប្រល័យ Flickerបំបាំងកាយ Petalផ្កាព្រៃ ទឹកកកRiemព្រៃផ្សៃ។ captainស្រីCatherine។
    បិសាចArdagio Skyeបាញ់គ្មានអាសូរ ទោះAlphaជីវិតពីរក្ដី Idrisប្លែកគេ RangeឬMileeមិនថ្វី ពិភពគុណគ្មានប្រណី HalcyonFold។

    IGN: PoPPrince
    ងើបពីព្រលឹម បើកភ្នែកខំប្រឹង លេងVainGlory
    ពេលលេងពេលណា ខំដើរតែស៊ី ព្រោះយើងcarry
    Killគេបានស្រួល។
    តែearly game ខ្លួនអន់ម៉ែនទែន ព្រោះឈាមយើងតិច
    បើគ្មានsupport យើងfarmយ៉ាងមិច បើមិនរត់គេច
    ទៅរកsupport។
    Farmបានពេលណា ទៅរកប្រហា killគូសត្រូវ
    រួចវ៉ៃtorret ដើម្បីបើកផ្លូវ រួចហើយយើងទៅ
    Capture Kraken។
    Unleasedរួចហើយ យើងកុំកន្តើយ ចូលវាយផ្ទះគេ
    បុកម្តងអោយដាច់ កុំចង់ងាករេ បើមិនចឹងទេ
    Comeback មិនខាន។

    IGN: AhNangSmile
    ខ្ញុំNoobខ្ញុំដឹង ខ្ញុំនឹងខំប្រឹង
    ឲ្យProដូចគេ លេងឲ្យគ្រប់Role
    នោះព្រោះចង់Pro។
    Carryអស្ចារ្យ បាញ់គ្មានមេតា
    ករណាអ្វីសោះ គ្មានចិត្តសណ្តោះ
    ដល់enemy team។
    Jungleមិនអន់ មិនដែល បន់ស្រន់
    អោយព្រះជួយទេ ព្រោះមានជំនួយ
    នោះគឺCaptain។
    Captainបរវ ព្រោះមានចិត្តល្អ
    តែងតែSpp មិនឲ្យចាញ់គេ
    នោះគឺព្រោះRank ។
    បានត្រឹមសុបិន មិនប្រសព្វពឹន
    ដូចគេProឡើយ គេឈ្នះគ្មានស្បើយ
    គ្រប់ទីកន្លែង។

    IGN: VidZzZ
    ហេរ៉ូលីរ៉ា យុទ្ធសិល្ប៍អស្ចារ្យ ប្រហារសត្រូវ
    កាប់ចាក់គ្រប់ស្នៀត បៀតបៀនរាំងផ្លូវ មិនឪ្យខ្មាំងទៅ សម្លាប់គ្នាឯង។
    ជួយសព្វជួយគ្រប់ ជួយមិនដែលឈប់ ជួយឥតចំបែង ដោយការផ្ដល់ឈាម សង្រ្គោះគ្នាឯង មិនខ្លាចកោតក្រែង ខ្លួនអស់កម្លាំង។
    ជាហេរ៉ូស្រី កេរ្តិ៍ឈ្មោះល្បាញល្បី ប្រយុទ្ធប្រឆាំង ដោយអាគមសិល្ប៍ បង្វិលទីតាំង ធ្វើជារនាំង ពេលខ្មាំងវាយលុក។

Share This Page